អភិបាលរងខណ្ឌច្បារអំពៅ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀង


នៅថ្ងៃអង្គារ ០៩រោច ខែស្រាពណ៌ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៨:៣០នាទីព្រឹក លោក រស់ សុភ័ក្ត និងលោកស្រី ឯក យ៉ាននី អភិបាលរងខណ្ឌច្បារអំពៅ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀង រស់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ចំនួន ២០គ្រួសារ ។