ឯកឧត្តម ណយ ស្រូន បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន វ៉ាន់ចាំ អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក


នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ មណ្ឌលគិរីៈ ឯកឧត្តម ណយ ស្រូន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន វ៉ាន់ចាំ អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក និងគណៈប្រតិភូ បានចូលរួមអបអរសាទរ ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី