ឯកឧត្តម ម៉ៅ ធនិន ចូលរួមដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ដែលមកពីបណ្តាស្រុកក្រុងមួយចំនួន បានជាច្រើនករណីផ្សេងគ្នា ទៅតាមលទ្ធភាពជាក់ស្តែង


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តពោធិ៍សាត់ បានប្រើប្រាស់តួនាទីជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ដែលមកពីបណ្តាស្រុកក្រុងមួយចំនួន បានជាច្រើនករណីផ្សេងគ្នា ទៅតាមលទ្ធភាពជាក់ស្តែង។

ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ជារៀងរាល់ថ្ងៃបើប្រជាពលរដ្ឋណាមានទុក្ខលំបាក ដោះស្រាយមិនបាន ហើយរត់មកពឹងពាក់អាស្រ័យហើយនោះ ឯកឧត្តមមិនដែលធ្វើព្រងើយកន្តើយទេ ព្រោះពួកគេសុទ្ធសឹងជាគ្រួសាររបស់ឯកឧត្តមទាំងអស់។ ពេលខ្លះបងប្អូនយើង ខ្វះខាត់ស្បៀងសម្រាប់ទទួលទាន ឯកឧត្តមនឹងផ្តល់ជូនទៅតាមលទ្ធភាព ក៏ប៉ុន្តែកត្តាដែរសំខាន់នោះ បងប្អូនត្រូវខិតខំរកទទួលទានដោយខ្លួនឯង ទើបធ្វើឲ្យជីវភាពល្អប្រសើរ៕