មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកពីប្រឡាយមេ តាមៈ ទៅស្រោចស្រពដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ


នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកពីប្រឡាយមេ តាមៈ ទៅស្រោចស្រពដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ ដែលកំពុងមានតម្រូវការទឹកប្រមាណ ៣៣៧ ហិកតា នៅក្នុងឃុំក្រញូង ស្រុកកំចាយមារ ។