សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់


ក្រុមការងារមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត កសិកម្មស្រុកក្រគរ អង្គការEPDO មេឃុំនិងមេភូមិ បានចុះចែកពូជស្រូវសែនក្រអូប ដែលបន្តពីកសិករអ្នកផលិតពូជកម្ម វិធី ASPIRE ទៅកសិករដែលរងគ្រោះ ដោយទឹកជំនន់បឹងទន្លេសាបនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ។ នៅភូមិកំពង់ឡនេះមានផ្ទៃដី ស្រែសរុប៣១៦ហត បច្ចុប្បន្នលិចទឹកអស់២៣៨ហត ដែលមានប្រជាពលរដ្ឋចំនួន១១៣គ្រួសារ ។ ដោយថ្ងៃទី១០កញ្ញានេះ ក្រុមការងារ បានផ្តល់ពូជស្រូវសែនក្រអូបចំនួន១១០០គក ដល់កសិកររងគ្រោះដោយទឹកជំនន់១១០គ្រួសារ ក្នុងមួយគ្រួសារទទួល១០គក ។