គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងមន្ត្រីពន្ធនាគារខេត្ត ខេត្តរតនគិរី


នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០នាទី នៅពន្ធនាគារខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តរតនគិរី ដឹកនាំដោយលោក អ៊ុក គឹមជន ប្រធានពន្ធនាគារ ដើម្បីស្វែងយល់អំពី ស្ថានភាពជាប់ឃុំរបស់ពិរុទ្ធជន និងទណ្ឌិត និងបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់ ពន្ធនាគារខេត្តរតនគិរី បានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានឧបត្ថម្ភថវិកាចំនួន៤០០០០០រៀល សម្រាប់របបអាហារដល់អ្នកជាប់ឃំុក្នុងពន្ធនាគារផងដែរ