ឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋ ឯកឧត្ដម គួច ចំរើន បានចុះទៅជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋទាំង២ភូមិ ដើម្បី បានពិនិត្យស្ថានភាពជាក់ស្ដែង និងដោះស្រាយ នូវសំណូមពរ


ឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋ ចំនួន ២ភូមិ នៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលក្រុមប្រឹក្សាខេត្ត បានពាំនាំ លើករណី ដែលពុំទាន់មានភ្លើងប្រើប្រាស់ ខណៈដែលបច្ចុប្បន្ន ពួកគាត់កំពុងប្រើប្រាស់អាគុយ សម្រាប់អគ្គិសនីបំភ្លឺជារៀងរាល់ថ្ងៃ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងសហការី បានចុះទៅជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋទាំង២ភូមិ ដើម្បី បានពិនិត្យស្ថានភាពជាក់ស្ដែង និងដោះស្រាយ នូវសំណូមពរនេះ ។
ក្រោយពីបានស្តាប់នូវការលើកឡើងផ្ទាល់ពីតំណាងប្រជាពលរដ្ឋទាំង ២ ភូមិ និងការលើកឡើងរបស់តំណាងម្ចាស់សេវាកររួចមកឯកឧត្ដម គួច ចំរើន បានជម្រុញឲ្យប្រជាពលរដ្ឋក្នុងភូមិទាំង ២ សហការជាមួយ ម្ចាស់សេវាករ ដើម្បី ដាក់ពាក្យសុំតចរន្តអគ្គិសនី ចាប់ពីឥឡូវនេះទៅ ដោយអះអាងថា នៅក្នុងខែតុលា ខាងមុខនេះ បងប្អូននឹងមានភ្លើងប្រើប្រាស់ហើយ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន ក៏បានផ្ដល់នូវថវិកា ១លានរៀល ដល់មេភូមិទាំង ២ ដើម្បី ចាត់ចែងការងារ នៅពេលម្ចាស់សេវាករ អូសបណ្ដាញមកដល់ ។ ក្រៅពីនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យសាងសង់ និងព្រះចៅអធិការវត្ត ១១លានរៀល ផងដែរ ៕

Wednesday Afternoon, 12 September 2018

H.E Kouch Chamroeun and His Accomplices Went to Visit the Residents of the 2 Villages and Sovled their Problem of Lacking of Electricity in Sopheas Communes, Steung Trong District, Kampong Cham Province.