ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ ចូលជួបសម្តែងការគួរសម


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (ASEAN+3 Macroeconomic Research Office “AMRO”)ដឹកនាំដោយលោកស្រីបណ្ឌិត Junhong Chang ប្រធាន AMRO, អមដំណើរដោយលោកបណ្ឌិត Khor Hoe Ee ប្រធានសេដ្ឋកិច្ចវិទូ និងក្រុមការងារ AMRO ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីលទ្ធផលបឋមនៃការវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០១៨ ក្នុងដំណើរទស្សនកិច្ចការងារលើកទី ៧ របស់គណៈប្រតិភូមកប្រទេសកម្ពុជា, ពីថ្ងៃ ០៤-១២ ខែកញ្ញា ឆ្នាំ២០១៨,នាព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។