ទិដ្ឋភាពបងប្អូនប្រជាកសិករក្នុងខេត្តព្រៃវែង កំពុងមមាញឹកក្នុងការបូមយកទឹកបន្តពីប្រឡាយដែលបានស្តាររួច ទម្លាក់ចូលស្រែខ្វះទឹករៀងៗខ្លួន


សូមជម្រាបជូនថា ការធ្លាក់ភ្លៀងក្នុងកម្រិតតិចតួច និងមិនបានរាយប៉ាយស្មើល្អ បានធ្វើឲ្យដំណាំស្រូវវស្សាជាច្រើនហិកតារបស់កសិករក្នុងខេត្តព្រៃវែង រងផលប៉ះពាល់ដោយសារខ្វះទឹក ។ ពិនិត្យឃើញបញ្ហានេះ ឯកឧត្តម​ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារ ចុះអន្តរាគមន៍ភ្លាមៗ ដោយធ្វើស្តារប្រឡាយនាំទឹកពីប្រភពនានា ទៅផ្គត់ផ្គង់ដំណាំស្រូវដែលកំពុងត្រូវការទឹកទាំងនោះ ។ មកដល់ពេលនេះ ប្រឡាយនាំទឹកជាច្រើនខ្សែ ត្រូវបានស្តាររួចជាបន្តបន្ទាប់ ហើយប្រជាកសិករ ក៏កំពុងបូមទឹកបន្តពីប្រឡាយទាំងនោះ ទម្លាក់ចូលស្រែរៀងៗខ្លួនជាបណ្តើរៗផងដែរ ។