គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាល ជាមួយនឹងអាជ្ញាធរខេត្តស្ទឹងត្រែង


នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី នៅសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរជំនាញជុំវិញខេត្ត ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ខេត្ត និងអង្គភាពចំណុះខេត្ត ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។