ឯកឧត្តម ចាន់ស៊ីណាត បានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម, PMU-ADB MOWRAM, មន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ធំ, សកបទ ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង


ថ្ងៃព្រសហ្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ចាន់ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម, PMU-ADB MOWRAM, មន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ធំ, សកបទ ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសន្ទុក អមដំណើរគណៈប្រតិភូរធានាគារអភិវឌ្ឍន៏អាស៊ី ADB ដែលដឹកនាំដោយ លោក Mahbub Ahmed នាយកប្រតិបត្តិ ADB សម្រាប់ប្រទេស Afghanistan, Bhutan, India, Lao PDR, and Turkmenistan ចុះពិនិត្យដើម្បីដកស្រង់បទពិសោធន៍ជោគជ័យ នៃការសាង់សង់ស្តារឡើងវិញលើប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។

សូមបញ្ជាក់ជូនថា តំបន់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ជាតំបន់ដីខ្សាច់បោះបង់ចោលប្រើមិនកើត ។ តែក្រោយមក ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ធ្វើការដឹកនាំ និងបញ្ជាផ្ទាល់ ដឹកនាំធ្វើការកសាងគម្រោង បន្ទាប់មកដាក់ជូនភាគីADB និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយមកគម្រោងមួយនេះបានសម្រេច ក្រោយពេលការសាងសង់ ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំងធ្វើការស្រោចស្រពបានលើផ្ទៃដីចំនួន ១៥.០០០ ហត ហើយធ្វើការដាំស្រូវ និងដំណាំផ្សេងៗបាន ៣ ដង ក្នុង១ឆ្នាំ ។ ទន្ទឹមនឹងនេះ តំបន់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ក៏បានក្លាយទៅជាតំបន់ទេសចរមួយដ៏សំខាន់របស់ខេត្តកំពង់ធំផងដែរ ហើយប្រព័ន្ធនេះ ក៏បានក្លាយ ទៅជាការផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋបានទាំងរដូវប្រាំង និងរដូវវស្សារផងដែរ ។ លោក Mahbub បានថ្លែងថាក្នុងនាមមន្រ្តីជាន់ខ្ពស់របស់ ADB និងក្នុងនាមរូបលោកផ្ទាល់ បានសម្តែងនូវការអរគុណដល់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំអនុវត្តគម្រោងប្រព័ន្ធធារាសាស្រ្តខាងលើនេះ ទទួលបានជោគជ័យដ៏ធំធេងយ៉ាងនេះ ។