មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០២ គ្រឿង ចុះអន្តរាគមន៍ស្តារប្រឡាយ ចំនួន ០២​ ខ្សែ


នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០២ គ្រឿង ចុះអន្តរាគមន៍ស្តារប្រឡាយ ចំនួន ០២​ ខ្សែ សរុបប្រវែង ៥.៥០០ ម ដើម្បីនាំទឹកពីប្រឡាយមេប្រមូលដុំ ទៅកាន់ឃុំព្រៃទទឹង ស្រុកមេសាង សម្រាប់ស្រោចស្រពដំណាំស្រូវវស្សារបស់កសិករ ដែលកំពុងមានតម្រូវការទឹកប្រមាណ ៥៨០ ហិកតា ។