ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងាររបស់ក្រសួង, មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងក្រុមជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ចុះអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម លឹម គានហោ ធ្វើការជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនិត


ថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់ក្រសួង, មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងក្រុមជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ចុះអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនិត ដែលកំពុងតែចាស់ទ្រុឌទ្រោម ពុំអាចបន្តធានាដល់ការគ្រប់គ្រង់ និងបញ្ជាប្រើប្រាស់ទឹក ឲ្យបានទាន់តាមតម្រូវការសេដ្ឋកិច្ចបាន ។ ក្រោយការពិនិត្យ ក្រសួងធនធានទឹក និងឧតុនិយម និង ADB សម្រេចធ្វើការសាងសង់ថ្មីលើទំនប់បង្ហៀរដែលចាស់ ដាក់ជំនួសមកវិញនូវទំនប់បង្ហៀទំនើប បង្កើន Crest រវាង ៣០-៥០ សម ធ្វើឲ្យ Death Stocks មានបរិមាណច្រើន ធ្វើការបំពាក់ប្រព័ន្ធប្រឡាយទំនើប ចំនួន ៧០ គម និងសំណង់សិល្បការធំតូចជាច្រើនកន្លែង ដែលធានាដល់ការប្រើប្រាស់អស់សក្តានុពលទឹករបស់ប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនិត ។ លើសពីនេះទៅទៀត ក្រសួងធនធានទឹក និងឧតុនិយម នឹងស្នើទៅក្រសួងពាក់ព័ន្ធធ្វើការចោះទំលុះតំបន់ថ្មដា ក្នុងចំងាយ ៣ គម ដើម្បីអូសទឹកភ្ជាប់គ្នាក្នុងធារទឹកតែមួយ ធ្វើការធានាដល់ស្រោចស្រពរហូតសងខាងដល់តំបន់ទឹក ឆា ក្នុងខេត្តកំពងចាមផងដែរ ។