រដ្ឋបាល​ខេត្ត​កណ្ដាល​បានរៀបចំពិធី​អបអរ​សាទរ​ ទិវា​សម្អាត​ពិភពលោក​ ១៥កញ្ញា​ ឆ្នាំ​២០១៨​


ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ​ ចូលរួមក្នុង​ការគ្រប់​គ្រង​សំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាការលើកកម្ពស់ ការយល់​ដឹង​ដល់ប្រជាពលរដ្ឋ​ អំពីស្ថានភាពធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី នាព្រឹក​ថ្ងៃ​សៅរ៍​ ៦កើត​ ខែ​ភទ្របទ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កណ្ដាល​បានរៀបចំពិធី​អបអរ​សាទរ​ ទិវា​សម្អាត​ពិភពលោក​ ១៥កញ្ញា​ ឆ្នាំ​២០១៨​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ភិរុណ​ អភិបាល​ខេត្តកណ្តាល​ ពិធី​នេះ​ដែរ​ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ ឯកឧត្ដម​លោក​ជំទាវ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្តម​ លោកជំទាវ​ អភិបាល​រងខេត្ត​កណ្តាល​ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​១០០០នាក់​។