ក្រុមការងារខេត្ត និងមន្ត្រីជំនាញចុះពិនិត្យ និងកាយបើកមុខទឹក ដើម្បីបង្ការទឹកភ្លៀងជន់លិចក្នុងក្រុងសៀមរាប អំឡុងពេលស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងនូវប៉ុន្មានថ្ងៃចុងក្រោយនេះ


ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមការព្យាករស្ថានភាពអាកាសធាតុ សង្កេតឃើញថាប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាប់យ៉ាងខ្លាំងនៅ ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ពិសេសក្នុងក្រុងសៀមរាបបានធ្វើអោយបណ្ដាញខ្សែផ្លូវមួយចំនួនមានការជន់លិចមួយរយះពេលខ្លី តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីជំនាញក្រោមឪវាទទាំងអស់ចុះពិនិត្យទីតាំងជាក់ស្ដែងដែលត្រូវកាយបើកមុខទឹក ដើម្បីបង្ការទឹកភ្លៀងជន់លិចក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អាស្រ័យហេតុដូចបានជម្រាបជូនសូមបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ដសូមបង្កើនការប្រុង ប្រយ័ត្នខ្ពស់ និងសុំសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញធ្ងន់ៗមេត្តាចូលរួមកុំដឹកលើសទម្ងន់កំរឹតកំណត់ឆ្លង់កាត់ផ្លូវដែលកំពុងរងការលិចលុងដោយជំនន់ទឹកភ្លៀងក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ ។