ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា


នៅព្រឹកថ្ងៃ​​ទី១៧ខែកញ្ញា ឆ្នាំ​២​០១​៨នេះ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា។ កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួនបី ÷

១- ការពិនិត្យសំណើសុំផ្លាស់ប្តូរតំណាងរាស្រ្ តនៃគណបក្សប្រជាជនកម្ពុជាចំនួន៣៨រូប។
២- ការពិនិត្យសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ចំនួន៣រូប។
៣- ការពិនិត្យសេចក្តីព្រាងរបៀបវារៈទី៤ និងការបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦។

កិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដែលមានរបៀបវារៈចំនួន១ គឺការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា៕