នៅថ្ងៃទី ១៤-១៥ ខែ កញ្ញា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ ដឹកនាំដោយ លោក ឆេង សុទ្ធ អនុប្រធាននាយកដ្ឋាន សហការជាមួយកងវិស្វកម្មក្រសួងការពារជាតិ បានចុះត្រួតពិនិត្យបច្ចេកទេស វាយតម្លៃ ១០០% និងបញ្ចប់សុពលភាព ចំនួន ០៦ គម្រោង
គម្រោងទី១៖ផ្លូវក្រាលក្រួសក្រហមប្រវែង ៧០០០ ម និង លូ ០៤ កន្លែង នៅឃំុមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង
គម្រោងទី២៖ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ៤២០០ ម និង លូ០១ កន្លែងនៅឃំុសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
គម្រោងទី៣៖ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ៣៧០០ ម និងលូ ០៧ កន្លែង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
គម្រោងទី៤៖ស្ថាបនាផ្លូវក្រាលក្រួសក្រហមប្រវែង ៧០០០ ម និងលូ ០៦ កន្លែង នៅឃំុសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប
គម្រោងទី៥៖ស្ថាបនាផ្លូវកៅស៊ូពីរជាន់ ប្រវែង ៤០០០ ម និង លូមូល ០១ កន្លែង នៅមជ្ឈមណ្ឌលយោធិពិការ ៣១៧ គូលែនសៀមរាប
គម្រោងទី៦៖ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ៤ ៤០០ ម នៅមជ្ឈមណ្ឌល ៣១៧ គូលេន សៀមរាប។