ឯកឧត្តម ខៀវ មុត និង ឯកឧត្ដម ឆាយ វណ្ណា ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Lakshan A.Wijemanne សមាជិកសភា និងជាប្រធានគណៈកម្មការសម្របសម្រួលប្រចាំ Kalutara និងឯកឧត្តម Sandith Samarasinghe សមាជិកសភាប្រចាំ Kegalle


នារសៀល ថ្ងៃ​ច័ន្ទ ៨ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និង ឯកឧត្ដម ឆាយ វណ្ណា លេខាគណកម្មាការទី៥ព្រឹទ្ធសភា រួមជាមួយមន្ត្រីជំនួយការប្រតិភូបានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Lakshan A.Wijemanne សមាជិកសភា និងជាប្រធានគណៈកម្មការសម្របសម្រួលប្រចាំ Kalutara និងឯកឧត្តម Sandith Samarasinghe សមាជិកសភាប្រចាំ Kegalle ដេីម្បីផ្តល់ព័ត៌មានស្តីពីការវិវឌ្ឍន៏រីកចំរើននៃព្រះរាជាណាចក្រកម្ពុជា​ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កានិងការពិគ្រោះយោបល់ទាក់ទងនឹងការបង្កើតទំនាក់ទំនងមិត្តភាពកិច្ចសហប្រត្តិការរវាងសភាស្រីលង្កា និងព្រឹទ្ធសភាកម្ពុជា នៅក្នុងឱកាសនៃការអញ្ជើញចូលរួមកម្មវិធីបេីកវេទិកា EVAlColombo 2018 ក្រោមប្រធានបទ ស្តីពី «សភាប្រកបដោយការទទួលខុសត្រូវ + ការជម្រុញលើកកម្ពស់ការវាយតម្លៃនៅក្នុងយុគសម័យរបៀបវីរៈឆ្នាំ២០៣០» ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅសណ្ឋាគារ​ Fairy Colombo នៅទីក្រុង Colombo ប្រទេសស្រីលង្កា ។