សន្និសីទសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកលឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ Global Infrastructure Cooperation Conference 2018, in Seoul, Korea.


ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបានអញ្ជើញចូលរួមក្នុង សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកលឆ្នាំ២០១៨ នៅសាធារណរដ្ឋកូរ៉េ។

សន្និសីទនេះ សហការរៀបចំឡើងដោយក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងសមាគមក្រុមហ៊ុនម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ។

ឯកឧត្តម Lee Kun-Ki អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន(MOLIT) និងជា ប្រធានសមាគមICAK បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់សន្និសីទនេះ ពីព្រោះ ICAK គឺស្ពានដ៏សំខាន់សម្រាប់តភ្ជាប់រវាងក្រុមហ៊ុនជាសមាជិកក្នុងវិស័យឯកជន និងរដ្ឋាភិបាលកូរ៉េ។

ក្នុងនាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ឯកឧត្តមអនុរដ្ឋមន្ត្រី Son Byeong Suk បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការបង្កើតការងារធ្វើ និងឱកាស អភិវឌ្ឍធនធានឱ្យមានសក្ដានុពលពេញលេញ។

លើសពីនេះទៀត ការប្រើប្រាស់បច្ចេកវិទ្យាកម្រិត ខ្ពស់នឹងជួយប្រទេសក្នុងការកសាង “ទីក្រុងឆ្លាតវៃ” ។
ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្ដមអនុរដ្ឋមន្រ្តីបានចង្អុលបង្ហាញ ថា៖ សាធារណរដ្ឋកូរ៉េបច្ចុប្បន្នមានផ្លូវល្បឿនលឿនប្រមាណជាង១០ ០០០ គីឡូម៉ែត្រ នៅពេលដែល ប្រទេសនេះបានឈានចូលដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤ ។

ប្រទេសកូរ៉េបានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេស ដែលអាចផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូបនៅក្នុងតំបន់ និងពិភពលោក។

នៅក្នុងអង្គសន្និសីទនេះដែរ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចូលរួមយ៉ាង សកម្មនៅក្នុងសិក្ខាសាលាស្តីពីគម្រោងជាច្រើន រួមទាំង៖សិក្ខាសាលាស្តីពី៖ «ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុង ទីក្រុងកម្ពុជា»ផងដែរ។

សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកលត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យប្រសើរឡើង ដល់ការតភ្ជាប់អាស៊ានតាមរយៈការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យក្នុងតំបន់ ដែលបាន រៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មកម៉្លេះ។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរវាងរាជរដ្ឋាភិបាល អតិថិជនក្រៅប្រទេសសំខាន់ៗ ធនាគារអភិវឌ្ឍន៍ពហុភាគី ក្រុមហ៊ុនសំណង់និងវិស្វកម្ម និងក្រុមហ៊ុនបរទេសជាច្រើនទៀត។

On September 18, 2018, Senior Minister Sun Chanthol, Minister of Public Works and Transport of Cambodia, participated in the GICC 2018 (Global Infrastructure Cooperation Conference) in the Republic of Korea.

This conference was jointly organized by the Republic of Korea Ministry of Foreign Affairs, and the International Contractors Association of Korea (ICAK).

H.E. Mr. Lee Kun-Ki, Vice Minister of MOLIT and Chairman of the ICAK expressed his commitment to support this conference, as ICAK is the primary link between member companies in the private sector and the Korean government.

On behalf of the Ministry of Land, Infrastructure, and Transport, Deputy Minister H.E. Son Byeong Suk, emphasized the importance of infrastructure connectivity in job creation and people development opportunities. Utilizing advanced high technology will enable a country to build a “smart city”.

Underlining the importance of infrastructure connectivity, the Deputy Minister pointed out that the Republic of Korea has currently more than 10,000 km of expressway, as the country moves into the 4th industrial revolution phase.

Korea expressed their commitment to continue to contribute to establishing an overseas infrastructure that can benefit everyone in the region and the world.

Within the Conference, the delegation from the Ministry of Public Works and Transport of Cambodia actively participated in many project seminars, including the “Cambodia Urban Sewerage System” seminar.

Held annually since 2013, The Global Infrastructure Cooperation Conference was established to improve ASEAN connectivity by supporting infrastructure development in all sectors within the region.

The Conference promotes infrastructure cooperation between the government, major overseas clients, multilateral development banks, construction and engineering companies, and overseas companies.