សម្តេចប្រធានកិត្តិយសបានអញ្ជើញកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ក្រុងតាខ្មៅ


ខេត្តកណ្តាល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦– សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សមាជិក សមាជិកា របានអញ្ជើញកាន់បិណ្ឌទី៤ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នេះ នៅវត្តប្រជុំនទី ហៅ (វត្តក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីបុណ្យកាន់បិណ្ឌនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងលោកជំទាវ និងបងប្អូនពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើនទៀត។
បន្ទាប់ពីថ្វាយគ្រឿងសក្ការៈបូជាដល់ព្រះពុទ្ធរូប និងបង្សុកូលសមាទានសីលរួចមក សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ និងបងប្អូនពុទ្ធ បរិស័ទជិតឆ្ងាយ បានអញ្ជើញប្រារព្ធធ្វើកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា រាប់បាត្រ និងវេ ចង្ហាន់ប្រគេនព្រះសង្ឃ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូនជីតា ញាតិទាំង៧សន្តាន ដែលបានចែកឋានទៅលោកខាងមុខ សូមបានដល់ឋានសុខតិភពកុំបីឃ្លាងឃ្លាត ឡើយ និងសូមបួងសួងឱ្យកូនចៅនៅខាងក្រោយជួបតែសេចក្តីសុខ ចម្រុងចម្រើន និងមានអាយុយឺនយូរ។
ក្នុងពីធីបុណ្យកាន់បិណ្ឌនេះដែរ សម្តេចពញាចក្រី និងលោកជំទាវ ក៏បាននាំយកទេយ្យទាន និងថវិកាផ្ទាល់របស់សម្តេចចំនួនជាង ១៦លានរៀល ប្រគេនដល់ព្រះសង្ឃ និងប្រគេនសម្រាប់ កសាងវត្តផងដែរ។
តាមនិយមន័យបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ជាពិធីសាសនាដ៏សំខាន់បំផុតនៅប្រទេសកម្ពុជា ហើយពិធីកាន់ បុណ្យនេះ មានរយៈពេល១៥ថ្ងៃ ដែលមានតាំងពីសម័យអង្គរមកម៉្លះ។
ពិធីបុណ្យនេះតែងចាប់ផ្តើមពីថ្ងៃទី១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។
ទាក់ទិនទៅនឹងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាព្រះពុទ្ធ តែងមានជំនឿថា នៅក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ យមរាជតែងបានដោះលែងព្រលឹងអ្នកដែលស្លាប់ទៅ ជាពិសេសព្រលឹង អ្នកដែលស្លាប់រសាត់អណ្តែត ដូចជាមនុស្សទុគ៌ត ក្មេងកំព្រា មនុស្សគ្មានទីពឹង ឬមនុស្សដែលស្លាប់ក្នុងសង្គ្រាម ដែលគេមិនបានធ្វើបុណ្យឱ្យមកជួបជុំឪពុកម្តាយ បងប្អូន សាច់ញាតិ។

samdech-heng-samrin-21-09-2016-1

samdech-heng-samrin-21-09-2016-2

samdech-heng-samrin-21-09-2016-3

samdech-heng-samrin-21-09-2016-4

samdech-heng-samrin-21-09-2016-5

samdech-heng-samrin-21-09-2016-6

samdech-heng-samrin-21-09-2016-7

samdech-heng-samrin-21-09-2016-8