គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញធរខេត្តបន្ទាយមានជ័យ


នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទី នៅសាលាខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីឈ្វែងយល់អំពី ការតាមដានការអនុវត្តច្បាប់របស់អាជ្ញាធរខេត្ត និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា។