សច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ មុននឹងផ្តើមការងារបម្រើ ប្រជាពលរដ្ឋ


(ភ្នំពេញ)៖ តំណាងរាស្ដ្រថ្មីចំនួន៣៨រូប ដែលចូលកាន់តំណែងជំនួសតំណាងរាស្រ្តចាស់ ដែលលាលែងទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មី បានចូលធ្វើសច្ចាប្រណិធានរួចហើយ នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។

ពិធី​សច្ចាប្រណិធាន បានធ្វើ​ឡើងក្រោម​ព្រះរាជាធិបតីរបស់សម្តេចព្រះមហា​សង្ឃ​រាជធិបតី​ទាំងពីរ​គណៈ​។ ក្នុងនោះ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក៏បានអាន​ខ្លឹមសារ​សច្ចាប្រណិធាន ហើយ​តំណាងរាស្ដ្រថ្មីចំនួន៣៨រូប ត្រូវ​ប្រតិបត្តិ​សូត្រ​តាម​។ ​។