លោករដ្ឋមន្ត្រី ថោង ខុន ជួបពិភាគ្សាការងារ ជាមួយ ក្រុមហ៊ុនទេសចរណ៍ធំជប៉ុន JTB APEX និង Hiroshima University of Economics (HUE)


តូក្យូ (ជប៉ុន)៖ក្នុងឧ៌កាសអញើញទៅចូលរួមចូលប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី២ និងក្នុងឧ៌កាសចូលរួមពិពណ៌ JATA នៅតូក្យូ នៅថ្ងៃទី១៩កញ្ញានេះ លោករដ្ឋមន្ត្រី ថោង ខុន បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ដាច់ដោយឡែកពីគ្នាជាមួយលោក Hiroyuki Takahashi ប្រធាន និង ជាគណប្រតិបត្តិ ក្រុមហ៊ុនទេសចរណ៍ជប៉ុន Japan Travel Bureau JTB និង លោក Kazufumi TAKAI ប្រធាន ក្រុមហ៊ុន Asia Pacific Express Tour APEX និង លោកស្រី Yuko ISHIDA អនុប្រធានសាកលវិទ្យាល័យ សេដ្ឋកិច្ចហីរ៉ូហ្សីម៉ា Hiroshima University of Economics HUE ។កិច្ចពិភាគ្សាបានផ្តោតជាសំខាន់លើការរិះរកវិធី ជំរុញទេសចរជប៉ុនមកកម្ពុជា ក៏ដូចជាទេសចរប្រទេសទី៣ ពីជប៉ុនមកកម្ពុជា និង ទេសចរ កម្ពុជានិងប្រទេសទី៣ ពីកម្ពុជាទៅជប៉ុន និងការផ្លាស់ប្តូរទស្សនកិច្ច និស្សិតអោយបានកាន់តែច្រើនថែមទៀតផងដែរ។គ្រប់ភាគីបានឯកភាពគ្នាថាការជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ រូមមានការបង្កើត តំបន់ទេសចរណ៍ សំរាប់សំរាកកំសាន្ត រួមទាំងការយកចិត្តទុកដាក់ការពង្រឹងការអកិវឌ្ឍន៏សហគមន័ទេសចរណ៍ស្អាត បែតង តាមស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ការអភិវឌ្ឍន៏និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ បីតិកភណ្ឌថ្មី ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ការផ្សព្វគោលដៅទេសចរណ៍ទីក្រុងបាត់ដំបង ការវិនិយោគអោយមានសេវាស្នាក់នៅ សេវាហូបចុកគ្រប់គ្រាន់នៅតាមគោលដៅទេសចរណ៍បីតិកភណ្ឌពិភពលោកថ្មីៗ សណ្ឋាគារប្រណិត ផ្កាយ៤ ផ្កាយ៥ នៅគ្រប់គោលដៅទេសចរណ៍ធំៗ ការបណ្តុះបណ្តាល ភាសា និងជំនាញ ការជំរុញអោយមានការហោះហើរត្រង់ពីជប៉ុនមកកាន់សៀមរាប ឬ ជប៉ុន ភ្នំពេញ សៀមរាប និង ការ សំរួលបែបបទធ្វើដំណើរ ដែលក្នុងនោះបញ្ហទិដ្ឋាការក៏ត្រូវបានជជែកពិភាក្សាផងដែរ។គួរកត់សំគាល់ថាក្នុងកិច្ចពិភាគ្សានេះ ការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដើម្បី រួមចំណែកអបអរសារទរ ខួបលើកទី៦៥ ថ្ងៃ បង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា- ជប៉ុន ដែលគ្រោងធ្វើចុងឆ្នាំ២០១៨នេះ និងរៀបចំព្រិត្តិការណ៍ Mekong Excahange Year 2018 ក៏ត្រូវ បាន លោករដ្ឋមន្ត្រូី និង ក្រុមហ៊ុនJTB ក្រុមហ៊ុន APEX លើកយកមកពិភាគ្សាគ្នាផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០១៧ ទេសចរជប៉ុន មកកម្ពុជាមានចំនួនជាង២០មុឹននាក់ ស្ថិតលំដាប់ទី៧ ក្នុងកំនើន ៧% ។រីឯទេសចរកម្ពុជាទៅទស្សនាជប៉ុន មានចំនួន ប្រមាណ ១មុឺននាក់។