ឯកឧត្តមប៉ា សុជាតិវង្ស ចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តកំសាន្ដ ខណ្ឌច្បារអំពៅ


ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦–ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនិងមន្ដ្រីរាជការ ក្រោមឱវាទ បានចូលរួមកាន់បិណ្ឌវេនទី៤ ក្នុងរដូវភ្ជុំបិណ្ឌនៅវត្តកំសាន្ដ ក្នុងសង្កាត់ច្បារអំពៅទី ១ខណ្ឌច្បារ អំពៅ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០១៦ ។
ក្នុងពិធីកាន់បិណ្ឌនេះ លោក ងែត ចាន់ដាវីប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ មានប្រសាសន៍ ថាចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យទំាងពុទ្ធចក្រ និងអាណាចក្រ។ បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានវត្ត ចំនួន១៥០វត្ត មណ្ឌល វិប្បស្សនៈចំនួន ៣កន្លែងមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៧៨៦ អង្គ ក្នុងនោះភិក្ខុ ចំនួន៨៩១អង្គ និងសាមណេរចំនួន ៨៩៥ អង្គ។
នៅក្នុងឱកាសនោះឯកឧត្តមប៉ា សុជាតិវង្ស បាននាំយកនូវបច្ច័យដែលបានមកពីសទ្ធាជ្រះថ្លា ពុទ្ធបរិស័ទ មន្ដ្រីរាជការ សិស្ស និស្សិត លោកយាយលោកតាបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមក្នុងបុណ្យ កុសលតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរ ចំនួន ៤លានរៀល ប្រគេនដល់ព្រះសង្ឃនិង៤លានរៀល ទៀត សម្រាប់កសាងវត្តព្រមទាំងទ័យទាននិងសម្ភារជាច្រើនទៀត ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមមកកាន់បិណ្ឌនាឱកាសនេះ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យ ដ៏ធំមួយរបស់ប្រពៃណីខ្មែរយើង។ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមាន ន័យថា ភ្ជុំគឺការប្រមូលផ្តុំឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ ពាក្យនេះតាម វិធីងាយបានថា គឺជា “ការប្រជុំឬប្រមូលផ្តុំដុំបាយ”(ការពូតដុំបាយជាដុំៗដែលយើងហៅថាបាយបិណ្ឌ)។
ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិត្យខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃដោយ ចាប់គិតពីថ្ងៃ ០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ញាតិការ ដែលបានស្លាប់ទៅ។ គេចាប់ផ្ដើម ធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ចំណែកមួយ ថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ ។ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូក បញ្ចូលគ្នាហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
សម្រាប់ច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៦ បានអនុញ្ញាតឱ្យបុគ្គលិក មន្ត្រីរាជការកម្មករ និយោជិក បានឈប់សម្រាករយៈពេល ០៣ថ្ងៃ ដែលជាឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានចូលរួមក្នុង ពិធីបុណ្យបិណ្ឌភ្ជុំ ទៅតាមជំនឿទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលមានយូរលង់ណាស់មកហើយ ។
ឯកឧត្តមប៉ា សុជាតិវង្ស ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធដល់អ្នកមានគុណ ក៏ដូចជាយុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ដោយសារការការពារទឹកដី និង មាតុភូមិ។ឯកឧត្តមបានរម្លឹកថា ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជានិងរៀបចំពិធីបុណ្យអុំទូក បណ្ដែត ប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានី ភ្នំពេញ។ ដូច្នេះរដ្ឋបាលរាជធានីបានត្រៀម កម្លាំង ការពារសន្ដិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងត្រៀម ទីកន្លែងកម្សាន្ដ ជាច្រើនកន្លែង សម្រាប់ទទួលភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកចូលរួមទស្សនា ក្នុងពិធីបុណ្យអុំទូកនេះ រួចរាល់ហើយដែរ ៕

21-09-2016-8

\21-09-2016-7

21-09-2016-6

21-09-2016-5

21-09-2016-3

\21-09-2016-4

21-09-2016-2

21-09-2016-1