ការប្រឡងថ្នាក់ជាតិលើការគណនាដោយប្រើខួរក្បាល និងក្បាច់គិតលេខចិនបុរាណរបស់សាលា អាយឃីដ កម្មវិធី យូ ស៊ី ម៉ាស់ បានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងឯកអគ្គរដ្ឋទូត ម៉ាឡេស៊ី ប្រចាំកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២។
ការប្រឡងថ្នាក់ជាតិប្រចាំឆ្នាំលើកទី៣នេះ មានកុមារចូលរួមចាប់ពីអាយុ៤ ឆ្នាំដល់១២ ឆ្នាំ ដោយការប្រឡងនេះមានបីវគ្គ ហើយវគ្គនិមួយៗមានវិញ្ញាសា សរសេរ ស្ដាប់ និងមើល ដែលផ្ដោតសំខាន់ទៅលើការគិតលេខបានឆាប់រហ័ស។