មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះសិក្សាដើម្បីលើកគម្រោងជីកប្រឡាយ អូរតាចែត្រ


ព្រឹកថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា​ ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម បានចុះសិក្សាដើម្បីលើកគម្រោងជីកប្រឡាយ អូរតាចែត្រ ដែលមានទីតាំងលាតសន្ធឹងលើឃុំព្រែកក្រើស ឃុំភ្នំប្រាសាទ និងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ សូមបញ្ជាក់ផងដែរថា ប្រឡាយនេះ គឺមានប្រភពទឹកពីប្រឡាយមេ កាវ៉ាក់ ដែលអាចផ្តល់ទឹកទាំងក្នុងរដូវវស្សា និងរដូវប្រាំង សម្រាប់បម្រើឲ្យការស្រោចស្រពដំណាំស្រូវរបស់បងប្អូនប្រជាកសិករនៅតំបន់ខាងលើ ។