គណៈកម្មការទី៣ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃ


ព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មការទី៣ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ ដើម្បីពិភាក្សាអំពីដំណើរបេសកកម្ម និងពិនិត្យសម្រេចលេីគម្រោងចំណាយបេសកកម្ម ទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។