អភិបាលខេត្តកំពង់ចាម បានអញ្ជើញចែកអំណោយជូនដល់គ្រួសារ៦០០ខ្នងផ្ទះមកពី៦ភូមិ​ ក្នុងឃុំមហាលាភ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចា


ក្រោយពីទទួលសម្ភាភារៈឧបភោគបរិភោគ ក៏ដូចជាអំណោយផ្សេងៗដែលជាអំណោយរបស់សមាគមន៍និកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ទថ្ងៃចុងក្រោយ ដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានសន្យាថានឹងប្រគល់ដល់ដៃបងប្អូនដែលជួបគ្រោះទឹកជំនន់ ។ នៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៨នេះផ្ទាល់ ឯក​ឧត្ដម​ គួច​ចំរើន​ អភិបាលខេត្តកំពង់ចាម​ និងលោកជំទាវ​ ទេព​ រង្ស៊ី​ ខៀវ​ កញ្ញារឹទ្ធ​ ព្រមទាំងប្រធានសមាគមន៍និកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ទថ្ងៃចុងក្រោយ​បានអញ្ជើញចែកអំណោយជូនដល់គ្រួសារ៦០០ខ្នងផ្ទះមកពី៦ភូមិ​ ក្នុងឃុំមហាលាភ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាដែលអំណោយនោះរួមមាន៖​ អង្ករ២៥គីឡូក្រាម​ ត្រីខ២យួរ​ ទឹកស៊ីអ៊ីវ​១យួរ​ មី១កេះតូច​ និងថ្នាំពេទ្យ១កញ្ចប់(៧មុខ)។
ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់​ ហើយឯកឧត្តម​ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិន ជានិច្ច។ ឯកឧត្តម ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងដែលនេះជាការបង្ហាញអោយឃើញពីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជារបស់យើង។ បន្ថែមពីលើនោះទៀតឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ហើយឯកឧត្តម​ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់បង្ករបង្កើនផងនៅពេលទឹកសម្រកវិញ ដើម្បីបង្កើតសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើងអោយរីកចំរើនទ្វេរដង ក្នុងគោលដៅកាត់បន្ថយភាពក្រីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។