អភិបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យមើលការដ្ឋានក្រាលថ្មម៉ាបខាងជើងព្រះអង្គចេកព្រះអង្គចម ដើម្បីរៀបចំធ្វើសួនច្បារ និងកន្លែងហាត់ប្រាណសាធារណៈបន្ថែមទៀត


ឯកឧត្តមបណ្ឌិត​ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យមើលការដ្ឋានក្រាលថ្មម៉ាបខាងជើងព្រះអង្គចេកព្រះអង្គចម ដើម្បីរៀបចំធ្វើសួនច្បារ និងកន្លែងហាត់ប្រាណសាធារណៈបន្ថែមទៀត

បន្ទាប់ពីកាន់បិណ្ឌវេណទី១រួច ព្រឹកថ្ងៃ១រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការដ្ឋានក្រាលថ្មម៉ាបខាងជើងព្រះអង្គចេកព្រះអង្គចម ដើម្បីរៀបចំធ្វើសួនច្បារ និងកន្លែងហាត់ប្រាណសាធារណៈបន្ថែមទៀត។

ការរៀបចំសួនបន្ថែមទៀតនេះ​ គឺស្របទៅតាមការកើនឡើងនូវចំនួនបងប្អូនដែលបានអញ្ជើញមកប្រាណជាប្រចាំ(ព្រលឹម​ និងល្ងាច)​។ ម្យ៉ាងទៀត​ ការរៀបចំនេះ​ ដើម្បីលើកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមមួយកម្រិតទៀតផងដែរ។

ក្រោយពីបានរៀបចំសួនច្បារនៅមុខព្រះរាជដំណាក់(ខាងលិចស្ទឹងដំណាក់កាលទីមួយ)រួចមកបងប្អូនប្រជាពលរដ្ឋបានសាទរ​ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត