វិស័យព្រះពុទ្ធសាសនា កាន់តែមានភាពរីកចម្រើនយ៉ាងខ្លាំង នាពេលបច្ចុប្បន្ន


វិស័យព្រះពុទ្ធសាសនា កាន់តែមានភាពរីកចម្រើនយ៉ាងខ្លាំង នាពេលបច្ចុប្បន្ន នេះដោយប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ជាក់ស្តែងខេត្តព្រះវិហារយើង មានវត្តអារាម រហូតដល់ជាង១០០វត្ត សបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។

នេះប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាកកណ្តាលចុះជួយខេត្ត ក្នុងឱកាសឯកឧត្តម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្រព្រមទាំងថ្នាក់ដឹកនាំខេត្ត អញ្ជើញចូលរួមពិធីវេប្រគេនទេយ្យវត្ថុ ព្រះសង្ឃ ក្នុងវត្តប្រាសាទជ័យព្រឹក្ស ហៅវត្តគោកបេង ស្ថិតនៅក្នុងភូមិ គោកបេង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៨ ។