កិច្ចប្រជុំពិភាគ្សាស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល


នាព្រឹកថ្ងៃទី១​រោច ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​២៥៦២​ ត្រូវនឹងថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០១៨​ នាទីស្តីការក្រសួងសុខាភិបាលមានបើកកិច្ចប្រជុំ​ ដើម្បីពិភាគ្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល​ ដឹកនាំការពិភាគ្សាដោយឯកឧត្តមវេជ្ជបណ្ឌិត​ តែ​ គុយស៊ាង​ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណ:កម្មការរៀបចំសេចក្តីព្រាងច្បាប់នេះ​ ដោយមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាគណ:កម្មការនេះផងដែរ។