ព្រឹកថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន និងញ្ញាតិកាទាំង៧សណ្តានរបស់សម្តេច នៅភូមិកណ្តាលកោះ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បន្ទាប់ពីបានប្រារព្ធ ពិធីតាមប្រពៃណី ព្រះពុទ្ធសាសនារួចមក សម្តេចភក្តី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកំណើតរបស់សម្តេច ប្រកបដោយមនោសញ្ចេតនា គោរព ស្រឡាញ់ រាប់អាន យ៉ាងស្និទ្ធស្នាល ជាទីបំផុត…។