លោកជំទាវ មាន សំអាន និងឯកឧត្តម ហ៊ុន ម៉ានិត បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល អញ្ជើញចុះបំពេញបេសកកម្មនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង


កាលពីថ្ងៃទី ២០ ដល់ ២២ ខែកញ្ញឆ្នាំ២០១៨ លោកជំទាវ មាន សំអាន និងឯកឧត្តម ហ៊ុន ម៉ានិត បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាលដែលមានសមាជិកចំនួន ៥ រូប បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង។ គណៈប្រតិភូបានជួបប្រជុំជាមួយគណៈកម្មាធិការត្រួួតពិនត្យ ខេត្ត ស្រុក និង ជួបធ្វើការជាមួយ គណៈអចិន្ត្រៃយ៏គណៈបក្សខេត្ត ។ក្នុងឱកាសនោះលោកជំទាវមាន សំអាន និងឯកឧត្តមហ៊ុន ម៉ានិត បាន ជំរាបជូនពីសភាពការណ៏ទូទៅ និងពង្រឹងពីការអនុវត្តតួនាទីភារកិច្ចរបស់គណៈកម្មាធិការត្រួតពិត្យគ្រប់ថ្នាក់តាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃលេខ ១២៥៤/១៥ ។