ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី២និងពិនិត្យការរៀបចំដាក់ម៉ាស៊ីនបូមរំដោះទឹក


នាព្រឹកថ្ងៃ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន.សមាជិកក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី២ នៅវត្តប្រជុំសាគរ ( វត្តថ្មី ) ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បន្ទាប់ឯកឧត្តមប្រធាន បានអញ្ជើញចុះពិនិត្យការរៀបចំដាក់ម៉ាស៊ីន និងទុយោបូមរំដោះទឹកភ្លៀង ដែលជន់លេចលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅចំណុចប្លុកប៉ាស្ទ័រ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។