ឯកឧត្តម ប៉ុញ សច្ចៈ បានចុះពិនិត្យការងារសាង​សង់សំណង់កាត់សឹ្ទង និងប្រឡាយមេរបស់គម្រោង​ ដំណាក់ឈើក្រំ និង​ជួបជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ស្ថិតក្នុងខេត្តពោធិ៍សាត់


ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកស្រី​ Sunniya Durrani-jamal ADB Country Director of flood & draugth រួមទាំងប្រតិភូអមដំណើរ បានចុះពិនិត្យការងារសាង​សង់សំណង់កាត់សឹ្ទង និងប្រឡាយមេរបស់គម្រោង​ ដំណាក់ឈើក្រំ និង​ជួបជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ស្ថិតក្នុងខេត្តពោធិ៍សាត់ ។

សូមជម្រាបជូនថា​ គម្រោងដំណាក់ឈើក្រំ បានចាប់ផ្តើមដំណើរការសាងសង់កាលពីខែសីហា ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ ២០១៩ ខាងមុខ ។​ ការអនុវត្តគម្រោងមកដល់ពេល​នេះ ៖
១. ការងារស្តារប្រឡាយមេ មានប្រវែង ១៦ គម សម្រេចលទ្ធផលបានប្រមាណ ​៤០% ហើយ ។
២. ការងារសាងសង់សំណង់កាត់សឹ្ទង អនុវត្តបាន ​១២% ។

គម្រោងដំណាក់ឈើក្រំ មានលទ្ធភាពស្រោចស្រព​លើផ្ទៃស្រូវវស្សាចំនួន​ ១៦.១០០ ហិកតា ។