លោកជំទាវ មាន សំអាន បើកកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកាព្រឹទ្ធសភា


នារសៀលថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមសមាជិកាព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីឆ្លងការងារបញ្ចប់មុនពេលធ្វើកិច្ចពិគ្រោះយោបល់ស្តីពី ការពង្រឹងភាពជាតំណាងរបស់ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕