គណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាអំពីការត្រៀមចុះបេសកកម្ម នៅខេត្តព្រះវិហារ


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាអំពីការត្រៀមចុះបេសកកម្ម នៅខេត្តព្រះវិហារ និងពិនិត្យ ពិភាក្សាអំពីការងារផ្សេងទៀតផងដែរ នៅសាលប្រជ៉ំគណៈកម្មការទី៦ព្រឹទ្ធសភា។