អាជ្ញាធរជាតិអប្សរា រៀបចំការប្រឡងជ្រើសរើសភ្នាក់ងារទេសចរណ៍លើកទី២


(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ បានរៀបចំការប្រឡងជ្រើសរើសភ្នាក់ងារទេសចរណ៍ សម្រាប់ឆ្នាំ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។

ចំពោះបេក្ខជនដែលបានដាក់ពាក្យប្រឡង សរុបមានចំនួនជិត ៥០០នាក់។ ការប្រឡងលើកទី២នេះ គឺដើម្បីជ្រើសរើសបុគ្គលិកបម្រើការងារ នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៦។ ការប្រឡងនេះនឹងជ្រើសរើសបេក្ខជនចំនួន ៣៤នាក់តែប៉ុណ្ណោះ ដែលជាតម្រូវការជាក់ស្ដែងរបស់នាយកដ្ឋាន នាពេលបច្ចុប្បន្ន៕