ជូនដំណឹង! បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកញ្ញា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែកញ្ញាតទៅ


បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខប្រចាំខែកញ្ញា ឆ្នាំ២០១៨ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង៨៖០០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បី ប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ​នៅទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលអង្គភាព ទទួលបាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ​បានបញ្ជាក់ថា ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹង មកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំបេឡាជាតិអតីតយុទ្ធជន បានឲ្យដឹងថា «ចាប់ពីខែមេសាឆ្នាំ២០១៨តទៅ បងប្អូនអតីតយុទ្ធជន ដែលជា ជនពិការ, និវត្តជន, ជនបាត់បង់សមត្ថភាពការងារ ប្រាក់របបសន្តិសង្គមប្រចាំខែ នឹងទទួលបានយ៉ាងទាបបំផុតត្រឹម ៤៨០,០០០ រៀល (បួនរយប៉ែតសិបពាន់រៀលគត់)»