អភិបាលខេត្តព្រះវិហារចុះសួរសុខទុក្ខកងទ័ពការពារព្រំដែនកម្ពុជា-ថៃ


ខេត្តព្រះវិហារ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦– ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាល ខេត្តព្រះវិហារ អមដំណើរដោយ ឯកឧត្តម លោកជំទាវ និងលោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បានចុះសួរសុខទុក្ខនិងបាននាំយកថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនយកទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានវីរ៤០៥ របស់សឹករងខេត្តព្រះវិហារ ដែលកំពង់ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ។
លោក អេង ហឿង មេបញ្ជាជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាយលើកឡើងអំពីសភាពការណ៍ នៅតាមបន្ទាត់ព្រំដែលកម្ពុជា-ថៃ និងទំនាក់ទំនងល្អ រវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ លោកក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្ត ដែលបានឆ្លៀតពេលដ៏មានតម្លៃមកសួរសុខទុក និងនាំអំណោយមានថវិកា និងគ្រឿងបរិភោគ យកមកចែកជូនដល់កងទ័ព ដែលបានឈរជើងយ៉ាង រឹងមាំការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ។
លោកបានលើកឡើងថា ជំនួសមុខឱ្យនាយទាហាន នាយទាហានរង នឹងពលទាហានទាំងអស់ ប្តេជ្ញាអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ពិសេសអនុវត្តន៍ឱ្យបានម៉ើងម៉ាត់បំផុត នូវបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខិតខំការពារបូរណភាពទឹកដីមិនឱ្យបាត់បង់មួយមីលីមែត្រឡើយ។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការថែរក្សាការពារ បូរណភាពទឹកដី មិន ឱ្យសត្រូវឈ្លានពានទឹកដីយើងបានឡើយ។
ឯកឧត្តមបានបន្តថា ប្រទេសជាតិយើង ទទួលបានសុខ សន្តិភាព សេរីភាព សុភមង្គល និងការរីកចម្រើន លើគ្រប់វិស័យ ក៏ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ បានធ្វើឱ្យខ្មែរឈ្នះទាំងអស់គ្នា ឈប់បង្ហូរឈាមគ្នាតទៅទៀត។
ក្នុងនាមអាជ្ញាធរខេត្តដែលមានភារកិច្ចនៅខាងក្រោយ តែងតែគិតគូរអំពីសុខនិងទុក ដល់នាយទាហាន និងពលទាហាន និងតែងតែបានឧបត្ថម្ភជាថវិកា និងសម្ភារ ដើម្បីឱ្យបងប្អូនដោះស្រាយ ជីភាពរស់នៅ ប្រចាំថ្ងៃ។
ឯកឧត្តមបន្តទៅសួរសុខទុក្ខកង កម្លាំងនគរបាលខេត្ត ដោយឧបត្ថម្ភប្រាក់ចំនួន៨លានរៀល និងបន្តទៅអាវុធហត្ថខេត្តឧបត្ថម្ភប្រាក់ចំនួន៦លានរៀល និងគ្រឿងបរិភោគមួយចំនួនទៀត៕

22-09-2016-1

22-09-2016-3

22-09-2016-5

22-09-2016-7

22-09-2016-2

22-09-2016-4

22-09-2016-6

22-09-2016-8

22-09-2016-9