ធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទន់ រហែក សូមមកប្តូរយកថ្មី នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០១៦


(ភ្នំពេញ)៖ ដើម្បីគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក៏ដូចជាលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប ឲ្យប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ បានជូនដំណឹងមួយស្ដីពីការរៀបចំ «យុទ្ធនាការស្រលាញ់ប្រាក់រៀល» ដែលប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ដោយប្រកាសឲ្យប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទន់ រហែក អាចមកប្តូរយកថ្មីនៅគ្រប់សាខារាជធានី-ខេត្ត របស់ធនាគារជាតិនៃកម្ពុជា (លើកលែងតែស្នាក់ការកណ្តាល) ចាប់ពីម៉ោង៣៖០០នាទីរសៀល រហូតដល់ម៉ោង ៥៖០០នាទីល្ងាច ៕
note-22-09-16