អភិបាលខេត្តកំពង់ចាម​ អញ្ជើញចូលរួមពិធីប្រគល់ម៉ូតូ​ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលជាប់ជ័យលាភីនិទ្ទេសA​ ក្នុងវិទ្យាល័យព្រះសីហនុ​ ក្រុងកំពង់ចាម​​


នៅព្រឹកថ្ងៃទី២៩ខែកញ្ញា​ ឆ្នាំ២០១៨​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញចូលរួមពិធីប្រគល់ម៉ូតូ​ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលជាប់ជ័យលាភីនិទ្ទេសA​ ក្នុងវិទ្យាល័យព្រះសីហនុ​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​ និងជាពិសេសនោះមានពិធីពិសារបាយសាមគ្គីជាមួយលោកគ្រូ-អ្នកគ្រូ​ អាណាព្យាបាល​សិស្ស​ សរុប​ ៧០០នាក់​ សិស្ស​ដែលប្រលងជាប់ចំនួន​ ៣៧៤នាក់​ លោកគ្រូ​-អ្នកគ្រូ​ ២០៣​ នាក់​ លោកគ្រូ​-អ្នក​គ្រូ​ចូលនិវត្តន៍​ ៧២​ នាក់​ ដោយឡែក​សិស្ស​ដែលទទួលបាន​មេដាយ​ចំនួន​ ០៣នាក់​ (​ មេដាយ​មាស​១​គ្រឿង​ សំរឹទ្ធ​ ២​ គ្រឿង​ )និង​បន្ថែម​ថវិការ​ ចំនួន​ ២លានរៀល​ក្នុង​មួយ​ម្នាក់​ ។