ផ្លូវក្រាលកៅស៊ូ​មួយខ្សែ​ប្រវែង​ ១៧​ គ.ម ដែលឧបត្ថម្ភ​គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តជិតរួចរាល់១០០%​ហើយ​


ផ្លូវក្រាលកៅស៊ូ​មួយខ្សែ​ប្រវែង​ ១៧​ គ.ម ដែលឧបត្ថម្ភ​គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា​ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ តភ្ជាប់ពីផ្លូវសែនតស៊ូ​ ឆ្លងកាត់ឃុំព្រះធាតុ ស្រុកអូររាំងឪ​ ខេត្តត្បូងឃ្មុំ​ ឆ្ពោះទៅស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ កំពុងតែអនុវត្តជិតរួចរាល់១០០%​ហើយ​ ដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋទូទៅងាយស្រួល​ក្នុងការធ្វើដំណើរ​ ពិសេសប្រជាពលរដ្ឋក្នុងឃុំព្រះធាតុ​ផ្ទាល់។ ពួកគាត់សប្បាយរីករាយពេលទទួលបាន​កាដូមួយនេះពីរាជរដ្ឋាភិបាល។