គណៈកម្មការទទួលបន្ទុករៀបចំពិធីបុណ្យសពឯកឧត្តម នៃ ប៉េណា បានអញ្ជើញបើកកិច្ចប្រជុំ ដើម្បីរៀបចំពិធីដង្ហែ និងបូជាសព នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨


នារសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការទទួលបន្ទុករៀបចំពិធីបុណ្យសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំក្រោមអធិបតីបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីរៀបចំពិធីដង្ហែ និងបូជាសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕