ជំនួបរវាងគណ:ប្រតិភូ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងគណ:ប្រតិភូ រដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់


នៅវេលាថ្ងៃត្រង់ ថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គណ:ប្រតិភូ រដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ គណ:ប្រតិភូ រដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់ ដឹកនាំដោយលោកជំទាវ Balaibham SAMPATISIRI ប្រធានគណៈកម្មាធិការបរទេសនៃសភានីតិប្បញ្ញត្តិប្រទេសថៃ នាResort Memoria Palace ខេត្តប៉ៃលិន។

ជំនួបរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រថៃឡង់នាពេលនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អរវាងប្រទេសជិតខាងដ៏ល្អនឹងគ្នា ពិសេសក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវផលប្រយោជន៍រវាងប្រជាជនទាំងសង្ខាង។