កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ


រាជធានី​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ ​ដើម្បី​​ពិនិត្យ វាយ​តម្លៃ វឌ្ឍនភាព​ការងារ និង​លទ្ធផល​ដែល​សម្រេច​បាន​ ក្នុង​គោលដៅ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​បន្ត ដើម្បី​​ជំរុញ​គុណភាព​អប់រំ​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​​អធិបតីភាព​​ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នា​រសៀល​​ថ្ងៃ​ចន្ទ ៧​រោច ខែ​ភទ្របទ​ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​​អគារ​រដ្ឋបាល​​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ថ្នាក់​ដឹកនាំ​ក្រសួង និង​ដៃ​គូ​អភិវឌ្ឍន៍៕