អភិបាលក្រុងតាខ្មៅ រួមជាមួយ មន្ត្រីរាជការមកពីមន្ទីរ អង្គាភាពពាក់ព័ន្ធនានា ជុំវិញខេត្ត និងកម្មករកម្មការិនី ក្រុមហ៊ុន ស៊ុនទ្រី ប្រមាណជាង១៣០នាក់ បានចូលរួមក្នុងយុទ្ធនា ធ្វើអនាម័យ លាងសំអាតផ្លូវ


ថ្ងៃ ច័ន្ទ ៧រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ឌស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី ១ ខែ តុល ឆ្នាំ ២០១៨ រដ្ឋបាលក្រុងតាខ្មៅ ដឹកនាំដោយលោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ រួមជាមួយ មន្ត្រីរាជការមកពីមន្ទីរ អង្គាភាពពាក់ព័ន្ធនានា ជុំវិញខេត្ត និងកម្មករកម្មការិនី ក្រុមហ៊ុន ស៊ុនទ្រី ប្រមាណជាង១៣០នាក់ បានចូលរួមក្នុងយុទ្ធនា ធ្វើអនាម័យ លាងសំអាតផ្លូវ និង រើសសំរាមតាមបណ្តាផ្លូវនានាក្នុងក្រុងតាខ្មៅ។យុទ្ធនាការនេះបានបែងចែកជា៤ក្រុមដើម្បីបោសសំអាតសួនច្បារ រើសសំរាម ពីតាមបណ្តាផ្លូវធំៗក្នុងក្រុងតាខ្មៅ សំដៅធ្វើយ៉ាងណាឲ្យមានសោភ័ណ្ឌភាព និង បរិស្ថានល្អ ។