ឯកឧត្ដម អុិន ចន្ថា បានដឹកនាំគណប្រតិភូក្រសួង អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូននាយទាហាន នាយទាហានរង និងពលទាហាននៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥២


ព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណប្រតិភូក្រសួង អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូននាយទាហាន នាយទាហានរង និងពលទាហាននៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោធភូមិភាគ ៥ ដែល មានទីតាំងនៅភូមិសេកសកឃុំផ្លូវមាស ស្រុករតនមណ្ឌលខេត្តបាត់ដំបង ៕