សម្តេចតេជោ ហ៊ុន សែនទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម


បន្ទាប់ពីបានជួបពិភាក្សាកិច្ចការមួយចំនួនជាមួយលោករដ្ឋមន្រ្តីការពារជាតិឡាវរួចមក នៅសៀលថ្ងៃទី២២ ខែកញ្ញាដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៍មាន និងសារគមនាគមន៍វៀតណាម
ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម Troung Minh Taun ពេលនេះគឺដើម្បីពង្រឹងនិងពង្រីកនូវមិត្តភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាននិងសារគមនាគមន៌វៀតណាម ជាមួយនឹងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៌ និងទូរគមនាគមន៌កម្ពុជា។
ឯកឧត្តម Troung MInh Taun ពេញចិត្តចំពោះការរីកចម្រើនយ៉ាងច្រើននៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញតែម្តង។ មុននឹងអញ្ជើញចូលជួប សម្តេចតេជោ ឯកឧត្តម Troung MInh Taun បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៌និងទូរគមនាគមន៌កម្ពុជា ដែល បានពិភាក្សាលើការងារសំខាន់ៗមួយចំនួនរួចហើយ កាលពីពេលថ្មីៗកន្លងមកនេះ។ ភាគីប្រទេសវៀតណាម និងកម្ពុជាបានពិភាក្សា និងឯកភាពគ្នាក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីជម្រុញការងាររួមគ្នាដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងរួចហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម។ ទន្ទឹមនេះដែរ សម្តេចតេជោ ក៏បានបញ្ជាក់អោយមានការពិនិត្យឡើងវិញទៅលើបញ្ហាការផ្សាយជាន់ហ្វេ្រកង់គ្នា និងទីពីរគឺធ្វើយ៉ាងណាអោយការផ្សាយព័ត៌មានទទួលបានការគាំទ្រ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ៕

%e1%9e%b9%e1%9f%a4

%e1%9e%b9%e1%9f%a1

%e1%9e%b9%e1%9f%a2

%e1%9e%b9%e1%9f%a3