សម្ដេចភក្ដី សាយ ឈុំ អញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព ឯកឧត្តម នៃ ប៉េណា


ព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពនារោគាពា កាលពីថ្ងៃសៅរិ៍ ០៥រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣:០០នាទីរសៀល ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ នៅទីមេរុ មុខវត្តបទុមវតី។ សូមដួងវិញ្ញាណក្ខ័ន្ធ ឯកឧត្តម នៃ ប៉េណា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕